ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកដោះបំណុល មុនពេលដែល ខ្ញុំព្រះករុណាខ្ញុំ ចាក​ចេញពីប្រទេសនៅថ្ងៃស្អែក ទៅចូលរួមប្រជុំអាស៊ាននៅប្រទេសហ្វីលីពីន។ បើទោះបីថា ក្រោយ​​ចូល​ឆ្នាំ​ខ្មែរ សូម្បីតែថ្ងៃឈប់សម្រាកនៅថ្ងៃអាទិត្យ ក៏មិនមានផងនោះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ដោះបំណុល​អោយ​ហើយ នៅសាកលវិទ្យាល័យធនធានមនុស្ស ដែលយើងបានរៀបចំកម្មវិធីរួមមកហើយ។ លើកនេះ គឺជាលើកទី​ ១៤ ដែល ខ្ញុំព្រះករុណាខ្ញុំ បានមកចូលរួមជាមួយសាកលវិទ្យាល័យដើម្បីប្រគល់​ជូននូវសញ្ញាបត្រ សម្រាប់ជ័យលាភី ដែលបានបញ្ចប់ការសិក្សា តាំងពីនៅក្នុងក្របខណ្ឌនៃអង្គ​ការ​ក្រៅ​រដ្ឋាភិបាលមួយ រហូតមកដល់ក្លាយខ្លួនជាសាកលវិទ្យាល័យមួយ ដែលរួមចំណែកផ្ដល់ការបណ្ដុះ​បណ្ដាល​នូវធនធានមនុស្ស។ ការធ្វើអោយកើតឡើង ជារឿងលំបាក តែការធ្វើអោយមាននិរន្តភាព ទើបជាការលំបាកជាង បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ បានធ្វើរបាយការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងដំណើរ​រីក​​ចម្រើនរបស់សាកលវិទ្យាល័យនេះ។ ខ្ញុំព្រះករុណាខ្ញុំ តែងតែលើកជារឿយៗថា ការធ្វើអោយកើតឡើង វា​ជា​រឿងលំបាកមួយហើយ ក៏ប៉ុន្តែ អ្វីដែលលំបាកជាងនេះទៀត គឺនិរន្តរភាពរបស់វា។ ការធ្វើអោយកើតឡើង​នូវ​សាលាមួយ ឬមន្ទីរពេទ្យមួយ ឬក៏ប្រឡាយទឹកមួយ វាជាការលំបាក ប៉ុន្តែ លំបាកជាងនេះទៀត តើត្រូវ​ធ្វើ​យ៉ាងម៉េចអោយមាននិរន្តរភាព? កន្លែងខ្លះធ្វើបានហើយ ប៉ុន្តែមិនអាចដំណើរការទៅបាន។ កន្លែង​ខ្លះ​ធ្វើ​អោយ​ខូតខាត … Continue reading ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស